[ { "title": "ព្រះ‌អង្គ​បាន​នាំ​អុីស្រា‌អែលចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ", "body": "នៅពេលដែលជនជាតិអីុស្រាអែលចាកចេញពីស្រុកអេស៊ីបពួកគេបានយកប្រាក់ និងមាសទៅជាមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបាននាំជនជាតិអីុស្រាអែលចេញពីស្រុកអេស៊ីបជាមួយប្រាក់ និងមាសជាកម្មសិទ្ធិរបស់ពួកគេ» (សូមមើលៈ figs_explicit)" }, { "title": "ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ", "body": "គ្មាននរណាម្នាក់ត្រូវបានទុកចោលទេ។ នេះអាចត្រូវបានបញ្ជាក់ជាវិជ្ជមាន ការបកប្រែរបៀបផ្សេងទៀតៈ «កុលសម្ព័ន្ធទាំងអស់របស់ព្រះអង្គអាចធ្វើដំណើរបាន» (សូមមើលៈ figs_doublenegatives)" }, { "title": "អេស៊ីប​ក៏​អរ​សប្បាយ", "body": "នៅទីនេះ «អេស៊ីប» សំដៅទៅលើប្រជាជនដែលរស់នៅក្នុងប្រទេសអេស៊ីប។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនអេស៊ីបអរ​សប្បាយ» (សូមមើលៈ figs_metonymy)" }, { "title": "ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ", "body": "នៅទីនេះអ្នកតែងបទទំនុកដំកើងពិពណ៌នាអំពីព្រះអម្ចាស់ដាក់ពពកនៅលើមេឃដូចជាព្រះអង្គកំពុងតែលាតអាវ។ ពពកគឺជា «គ្របបាំង» ដើម្បីការពារពួកគេពីព្រះអាទិត្យ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានដាក់ពពកនៅលើមេឃ ដើម្បីការពារពួកគេពីព្រះអាទិត្យ និងកំដៅ» (សូមមើលៈ figs_metaphor និង figs_explicit)" }, { "title": "ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់", "body": "ព្រះអម្ចាស់ដាក់បង្គោលភ្លើងនៅលើមេឃ ដើម្បីបំភ្លឺនៅពេលយប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដាក់ភ្លើងជាមេឃ ដើម្បីបំភ្លឺពេលយប់» (សូមមើលៈ figs_explicit)" } ]