[ { "title": "ព័ត៌មានទូទៅ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)" }, { "title": "ព័ត៌មានទូទៅ", "body": "ក្នុងទំនុកនេះស្តេចដាវីឌបានសុំព្រះជាម្ចាស់អភ័យទោស។" }, { "title": "ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង", "body": "«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តីដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»" }, { "title": "ទំនុក​របស់​ស្ដេច​ដាវីឌ", "body": "អត្ថន័យដែលអាចមានគឺ១) ស្តេចដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីស្តេចដាវីឌ ឬ ៣) បទទំនុកដំកើងគឺមានលក្ខណៈដូចនឹងទំនុករបស់ស្តេចដាវីឌ។" }, { "title": "នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្ដេច​ដាវីឌ", "body": "នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលព្យាការី​ណាថានបានធ្វើនៅពេលលោកទៅរកស្តេចដាវីឌ ពីព្រោះទំនុកនេះគឺឆ្លើយតបនឹងរឿងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្យាការី​ណាថានដែលជាព្យាការី​បានមកជួបស្តេចដាវីឌ ហើយស្ដីបន្ទោសទ្រង់។ (សូមមើលៈ figs_explicit)" }, { "title": "បន្ទាប់​ពី​ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង​បាត‌សេបា", "body": "«បន្ទាប់ពីស្តេចដាវីឌបានដេកជាមួយនាង​បាត‌សេបា»" }, { "title": "តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ", "body": "«ពីព្រោះព្រះអង្គធ្វើរឿងមេត្តាករុណាជាច្រើន»" }, { "title": "ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ ", "body": "ការអត់ទោសបាបត្រូវបានគេនិយាយថាជា ១) លុបចោល ឬ ២) លុបចោលនូវកំណត់ហេតុនៃអំពើបាប។ ការបកប្រែរបៀបផ្សេងទៀតៈ «អត់ទោសបាបរបស់ទូលបង្គំដូចជាព្រះអង្គដែលលុបអ្វីមួយចោល» ឬ «បំភ្លេចបាបរបស់ទូលបង្គំដូចជាព្រះអង្គដែលលុបចោលនូវកំណត់ត្រានៃអំពើបាប» (សូមមើលៈ figs_metaphor)" }, { "title": "សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ...សូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង", "body": "ឃ្លាទាំងពីរនេះមានន័យដូចគ្នា។ (សូមមើលៈ figs_parallelism)" }, { "title": "សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ", "body": "ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងគាប់ព្រះហឫទ័យព្រះអង្គ។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សអាចទទួលយកបានដោយអភ័យទោស ចំពោះអំពើបាបរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ « លាងសំអាតអំពើបាបរបស់ទូលបង្គំទាំងអស់» ឬ «អត់ទោសរាល់អំពើបាបរបស់ទូលបង្គំដើម្បីឲ្យទូលបង្គំអាចទទួលយកបាន» (សូមមើលៈ figs_metaphor)" }, { "title": "យ៉ាងហ្មត់ចត់", "body": "«ទាំងស្រុង»" }, { "title": "សូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង", "body": "ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងគាប់ព្រះហឫទ័យព្រះអង្គ។ ព្រះធ្វើឲ្យមនុស្សអាចទទួលយកបានដោយអភ័យទោស ចំពោះអំពើបាបរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមសំអាតទូលបង្គំពីអំពើបាបរបស់ទូលបង្គំ» ឬ «អត់ទោសឲ្យទូលបង្គំចំពោះអំពើបាបរបស់ទូលបង្គំដើម្បីឲ្យទូលបង្គំបានស្អាត» (សូមមើលៈ figs_metaphor)" } ]