[ { "title": "ព័ត៌មានទូទៅ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និងfigs_parallelism)" }, { "title": "ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង", "body": "«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តីដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»\n" }, { "title": "សម្រាប់​ពិណ​ពី​ក្រុង​កាថ", "body": "នេះអាចសំដៅទៅលើរចនាប័ទ្មនៃតន្ត្រី។" }, { "title": "ទំនុក​របស់​ស្ដេច​ដាវីឌ", "body": "អត្ថន័យដែលអាចមានគឺ១) ស្តេចដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីស្តេចដាវីឌ ឬ ៣) បទទំនុកដំកើងគឺមានលក្ខណៈដូចនឹងទំនុករបស់ស្តេចដាវីឌ។" }, { "title": "នៅលើផែនដីទាំងមូលព្រះនាមរបស់ព្រះអង្គអស្ចារ្យណាស់!", "body": "«ព្រះនាម» របស់ព្រះជាម្ចាស់ តំណាងឲ្យការទាំងមូលរបស់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៅទូទាំងពិភពលោកដឹងថាព្រះអង្គពូកែខ្លាំងណាស់» (UDB) (សូមមើលៈ figs_metonymy)" }, { "title": "ចេញពីពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ និង​ទារក​", "body": "ការធ្វើឲ្យទារកសរសើរព្រះជាម្ចាស់ ត្រូវបានគេនិយាយថា៖ ការសរសើរគឺជាវត្ថុដែលព្រះជាម្ចាស់បានបង្កើតនៅក្នុងមាត់ទារក ហើយបង្កើតចេញមក។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានផ្តល់ឲ្យទារកនិងក្មេងៗនូវសមត្ថភាពក្នុងការសរសើរព្រះអង្គ» (សូមមើលៈ figs_metaphor)" } ]