[ { "title": "ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​", "body": "នៅទីនេះ «ឋានសួគ៌» តំណាងអ្នកដែលនៅស្ថានសួគ៌។ (សូមមើលៈ figs_metonymy)" }, { "title": "​ព្រះ‌អម្ចាស់​អើយ សូមសរសើរ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ", "body": "«ឱព្រះអម្ចាស់អើយ សូមសរសើរតម្កើងព្រះអង្គ ដោយសារការអស្ចារ្យដែលព្រះអង្គបានធ្វើ» " }, { "title": "សូម​ឲ្យព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​នៃ​ពួក​អ្នក​បរិសុទ្ធ", "body": "នាមអរូបី «សច្ចភាព» អាចត្រូវបានបញ្ជាក់ថា «ព្រះអង្គតែងតែធ្វើអ្វីដែលទ្រង់សន្យា និងធ្វើ»។ នេះក៏អាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ការជួបជុំរបស់ពួកបរិសុទ្ធសរសើរព្រះអង្គ ពីព្រោះទ្រង់តែងតែធ្វើអ្វីដែលព្រះអង្គបានសន្យាថា និងធ្វើ» (សូមមើលៈ figs_activepassive និង figs_activepassive)" }, { "title": "​អង្គ​ប្រជុំ​នៃ​ពួក​អ្នក​បរិសុទ្ធ", "body": "នេះសំដៅទៅលើពួកទេវតានៅស្ថានសួគ៌។" }, { "title": "ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌អម្ចាស់​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌អម្ចាស់?", "body": "សំណួរទាំងពីរនេះមានន័យដូចគ្នា។ អ្នកនិពន្ធកំពុងប្រើសំនួរ ដើម្បីបញ្ជាក់ថា គ្មាននរណាម្នាក់នៅស្ថានសួគ៌ដូចព្រះអម្ចាស់ទេ។ (សូមមើលៈ figs_parallelism និង figs_rquestion)" }, { "title": "កូនប្រុសរបស់ព្រះ", "body": "នៅទីនេះ «កូនប្រុសរបស់» មានន័យថា មានចរិតលក្ខណៈ។ នេះគឺជាមធ្យោបាយនៃការសំដៅទៅលើមនុស្សខាងវិញ្ញាណដទៃទៀតដែលរស់នៅស្ថានសួគ៌។ ការបកប្រែរបៀបផ្សេងទៀតៈ «ទេវតា» ឬ «អាទិទេព» (សូមមើលៈ figs_idiom)" } ]