[ { "title": "ព័ត៌មានទូទៅៈ", "body": "ទំនុកនេះគឺជាចម្រៀងអំពីក្រុងយេរូសាឡឹមដែលជាទីជំរករបស់ព្រះជាម្ចាស់។" }, { "title": "ព័ត៌មានទូទៅៈ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)" }, { "title": "ទំនុក​របស់​កូន​ចៅ​លោក​កូរេ", "body": "«នេះគឺជាទំនុកដែលកូន​ចៅ​លោក​កូរេបានសរសេរ»" }, { "title": "​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង", "body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនត្រូវសរសើរព្រះអង្គយ៉ាងខ្លាំង» (សូមមើលៈ figs_activepassive)" }, { "title": "នៅ​ក្នុង​ទី​ក្រុង​ របស់​ព្រះជាម្ចាស់​នៃ​យើង និងភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ", "body": "នេះជាឯកសារយោងទៅក្រុងយេរូសាឡឹមដែលត្រូវបានសាងសង់នៅលើភ្នំស៊ីយ៉ូន។" }, { "title": "នៅ​ក្នុង​ទី​ក្រុង​ របស់​ព្រះជាម្ចាស់​នៃ​យើង", "body": "អត្ថន័យដែលអាចមានគឺ១) «ទីក្រុងដែលព្រះជាម្ចាស់របស់យើងគង់នៅ» ឬ ២) «ទីក្រុងដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់របស់យើង»" }, { "title": "ជា​ទី​ដ៏​ខ្ពស់ ហើយ​ស្រស់ស្អាត", "body": "«ស្រស់ស្អាត និងខ្ពស់»។ ពាក្យថា «កម្ពស់​» សំដៅទៅលើភ្នំស៊ីយ៉ូនដែលខ្ពស់។" }, { "title": "នាំ​ឲ្យ​ផែនដី​ទាំង​មូល​មាន​អំណរ", "body": "ត្រង់នេះពាក្យ «ផែនដី» គឺសំដៅទៅលើមនុស្សគ្រប់គ្នាដែលរស់នៅលើផែនដី។ ពាក្យ «អំណរ» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ភ្នំស៊ីយ៉ូនផ្តល់អំណរដល់មនុស្សគ្រប់គ្នានៅលើផែនដី» ឬ «អ្នករាល់គ្នានៅលើផែនដីរីករាយដោយសារភ្នំស៊ីយ៉ូន» (សូមមើលៈ figs_metonymy និង figs_abstractnouns)" }, { "title": "នៅ​ទិស​ខាង​ជើង", "body": "អត្ថន័យដែលអាចទៅរួចគឺថា ឃ្លានេះ ១) សំដៅទៅលើទិសខាងជើង ឬ ២) គឺជាឈ្មោះមួយទៀតសម្រាប់ភ្នំស៊ីយ៉ូនមានន័យថា «ភ្នំនៃព្រះជាម្ចាស់»។" }, { "title": "ព្រះជាម្ចាស់បានបើកឲ្យទីក្រុងទាំងមូលដឹងថា ព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំរបស់ពួកគេ", "body": "អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ដូចជាព្រះអង្គជាកន្លែងដែលមនុស្សអាចទៅរកទីសុវត្ថភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើឲ្យអង្គទ្រង់ត្រូវបានគេស្គាល់ថា ជាអ្នកដែលផ្តល់សុវត្ថិភាព ដល់ប្រជាជននៅភ្នំស៊ីយ៉ូន»។ (សូមមើលៈ figs_metaphor)" } ]