[ { "title": "ព័ត៌មានទូទៅ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)" }, { "title": "មិន​មែន​យើង​ខ្ញុំ​ទេ ឱ​ព្រះ‌អម្ចាស់​អើយ មិន​មែន​យើង​ខ្ញុំ​ទេ", "body": "អ្នកនិពន្ធនិយាយឡើងវិញនូវឃ្លាថា «មិនមែនយើងខ្ញុំទេ» ដើម្បីបញ្ជាក់ថាពួកគេមិនសមនឹងទទួលបានកិត្តិយសដែលមកពីព្រះអម្ចាស់ទេ។ បើចាំបាច់ឃ្លាសម្តីអាចត្រូវបានផ្គត់ផ្គង់នៅទីនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំនាំកិត្តិយសដល់យើងខ្ញុំ ឱព្រះអម្ចាស់អើយ» (សូមមើលៈ figs_doublet និង figs_ellipsis)" }, { "title": "យើង​ខ្ញុំ​", "body": "ពាក្យថា «យើង» សំដៅទៅលើប្រជាជនអីុស្រាអែល។" }, { "title": "តែ​ព្រះ​នាម​ព្រះ‌អង្គ​វិញ ដែល​ទទួល​ការ​លើក​តម្កើង", "body": "ត្រង់នេះពាក្យ «ព្រះ​នាម» តំណាងឲ្យព្រះអម្ចាស់ផ្ទាល់។ ការបកប្រែរបៀបផ្សេងទៀតៈ «តែនាំមកនូវកិត្តិយសដល់ខ្លួនអ្នក» (សូមមើលៈ figs_metonymy)" }, { "title": "ដោយ​យល់​ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស", "body": "«ដោយសារភាពស្មោះត្រង់នៃ​ព្រះ‌ហឫ‌ទ័យ​សប្បុរសរបស់ព្រះអង្គ»" }, { "title": "ហេតុ​អ្វី​បាន​ជា​ជនជាតិនានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?»", "body": "សំណួរវោហារស័ព្ទនេះសង្កត់ន័យថាមិនគួរមានហេតុផលសម្រាប់ប្រជាជាតិនានាក្នុងការនិយាយអ្វីដែលពួកគេនិយាយនោះទេ។ សំណួរនេះអាចបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៃប្រជាជាតិនានាមិនគួរនិយាយថា តើព្រះរបស់ពួកគេនៅឯណា?» (សូមមើលៈ figs_rquestion)" }, { "title": "តើព្រះរបស់ពួកគេនៅឯណា?", "body": "ប្រជាជននៃប្រជាជាតិដទៃទៀតប្រើសំនួរនេះ ដើម្បីចំអកប្រជាជនអីុស្រាអែល និងបង្ហាញថាពួកគេមិនបានឃើញព្រះអម្ចាស់ជួយពួកគេទេ។ សំណួរនេះអាចបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះរបស់អ្នកមិននៅទីនេះ ដើម្បីជួយអ្នកទេ» ។ (សូមមើលៈ figs_rquestion)" } ]