[ { "title": "ច្រៀង​បទ​ថ្មី​", "body": "អាចមានន័យថា ១) «បទចំរៀងដែលគ្មានអ្នកណាធ្លាប់ច្រៀងពីមុន ឬ ២) បទដែលទូល‌បង្គំ​មិនធ្លាប់ច្រៀងពីមុនមក។»" }, { "title": "ព្រះ‌អង្គ ជាព្រះ​ដែល​ប្រទាន​ឲ្យ ... ពួក​ស្តេច​ ដែលជួយសង្គ្រោះ​", "body": "«ព្រះអង្គ គឺជាព្រះអង្គដែលប្រទានឲ្យស្តេច។ នេះគឺជាព្រះអង្គដែលបានជួយសង្គ្រោះ»" }, { "title": "ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ", "body": "ស្តេចដាវីឌមានបន្ទូលអំពីខ្លួនទ្រង់ ដូចជាទ្រង់ជាមនុស្សម្នាក់ផ្សេងទៀត។ «ទូល‌បង្គំ​ ដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ»" }, { "title": "ពី​ដាវ​ដ៏​សាហាវ", "body": "ស្តេចដាវីឌមានបន្ទូលអំពីមនុស្សអាក្រក់ ដូចជាដាវដែលពួកគេប្រើជាអាវុធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីមនុស្សអាក្រក់ដែលព្យាយាមសម្លាប់ទ្រង់» (សូមមើលៈ figs_metonymy)" }, { "title": "សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ", "body": "«សូមជួយសង្គ្រោះ​ទូល‌បង្គំ ហើយរំដោះទូល‌បង្គំ»" }, { "title": "ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ ", "body": "ត្រង់នេះ «ដៃ» សំដៅទៅលើអំណាច។ បកប្រែពាក្យទាំងនេះដូចដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១៤៤ៈ ៧ ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីអំណាចរបស់ពួក​សាសន៍​ដទៃ» (សូមមើលៈ figs_metonymy)" }, { "title": "មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក ", "body": "ពួកគេនិយាយកុហក។ បកប្រែពាក្យទាំងនេះដូចដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១៤៤ៈ ៧ ។ (សូមមើលៈ figs_metonymy)" }, { "title": "ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ", "body": "អាចមានន័យថា ១) ស្តេចដាវីឌមានបន្ទូលអំពីទំនៀមទម្លាប់នៃការលើកដៃស្តាំ ដើម្បីស្បថថាអ្វីដែលគេនឹងមាននិយាយនៅក្នុងសាលាជំនុំជម្រះគឺជាការពិត «ពួកគេកុហក សូម្បីតែនៅពេលដែលពួកគេស្បថប្រាប់ការពិត» ឬ ២) «ដៃស្តាំ» គឺជាពាក្យប្រៀបធៀបសម្រាប់អំណាច «អ្វីគ្រប់យ៉ាងដែលពួកគេមាន ពួកគេបានទទួលដោយការនិយាយកុហក។ «បកប្រែពាក្យទាំងនេះ ដូចដែលទ្រង់បានបកប្រែវានៅក្នុងជំពូក ១៤៤ៈ ៧ ។ (សូមមើលៈ figs_metaphor)" } ]