[ { "title": "លោក​យល់​ថា ខ្លួន​មាន​សុភមង្គល ដល់ព្រលឹងរបស់លោក", "body": "នៅទីនេះពាក្យ «ព្រលឹង» សំដៅទៅលើមនុស្សទាំងមូល។ ឃ្លានេះមានន័យថាលោកបានចាត់ទុកខ្លួនឯងថាសប្បាយ និងទទួលបានជោគជ័យដោយសារតែទ្រព្យសម្បត្តិរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកអបអរសាទរខ្លួនឯង» (សូមមើលៈ figs_synecdoche និង figs_idiom)" }, { "title": "ហើយមនុស្ស​សរសើរដល់អ្នក ពេលអ្នកបាន​រស់សម្រាប់ខ្លួនឯង", "body": "នៅទីនេះអ្នកនិពន្ធបានផ្តល់នូវឃ្លាទូទៅអំពីរបៀបដែលមនុស្សនិយាយពីមនុស្សផ្សេងទៀតដែលទទួលបានជោគជ័យស្របតាមស្តង់ដារពិភពលោក។" }, { "title": "រស់សម្រាប់ខ្លួនឯង", "body": "ឃ្លានេះសំដៅទៅលើការរស់នៅប្រកបដោយជោគជ័យស្របតាមស្តង់ដារពិភពលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើបានល្អសម្រាប់ខ្លួនអ្នក» ឬ «រស់នៅដោយជោគជ័យ» (សូមមើលៈ figs_idiom)" }, { "title": "ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន", "body": "លោកនឹងទៅកន្លែងដែលឪពុករបស់លោកនៅ។ នេះគឺជាការលួងលោមដែលមានន័យថាបុរសអ្នកមាននឹងស្លាប់ ហើយចូលរួមជាមួយជីដូនជីតារបស់លោកនៅក្នុងផ្នូរ។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកនឹងចូលរួមជាមួយជីដូនជីតារបស់លោកនៅក្នុងផ្នូរ» (សូមមើលៈ figs_euphemism)" }, { "title": "ពួកគេ​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ", "body": "ពាក្យថា «ពួកគេ» សំដៅទៅលើបុរសអ្នកមាននិងជីដូនជីតារបស់លោក។ ពាក្យថា «ពន្លឺ» អាចសំដៅទៅលើព្រះអាទិត្យ ឬជាពាក្យប្រៀបធៀបសម្រាប់ជីវិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងលែងឃើញព្រះអាទិត្យទៀតហើយ» ឬ «ពួកគេនឹងមិនរស់ម្តងទៀត» (សូមមើលៈ figs_metaphor)" } ]