[ { "title": "ព័ត៌មានទូទៅ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)" }, { "title": "ព័ត៌មានទូទៅ", "body": "ទំនុកនេះគឺជាចម្រៀងអំពីមនុស្សអាក្រក់។" }, { "title": "ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង", "body": "«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»\n" }, { "title": "បទ «សូម​កុំ​បំផ្លាញ»", "body": "នេះប្រហែលជាប្រាប់នូវទំនុកតន្រ្តី ឬបទភ្លេងដែលត្រូវប្រើនៅពេលច្រៀងទំនុក។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៥៧:១។" }, { "title": "ទំនុក​របស់​ស្ដេច​ដាវីឌ", "body": "អត្ថន័យដែលអាចមានគឺ១) ស្តេចដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីស្តេចដាវីឌ ឬ ៣) បទទំនុកដំកើងគឺមានលក្ខណៈដូចនឹងទំនុករបស់ស្តេចដាវីឌ។\n" }, { "title": "កំណាព្យ", "body": "អត្ថន័យនៃពាក្យ «កំណាព្យ» គឺមិនច្បាស់ទេ។ អ្នកអាចប្រើពាក្យ «ទំនុកតម្កើង» ជំនួសវិញ។ នេះអាចត្រូវបានសរសេរថាៈ «នេះគឺជាទំនុកដែលស្តេចដាវីឌបានសរសេរ»។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១៦:១។" }, { "title": "ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្ដី\nតើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ?", "body": "អ្នកនិពន្ធប្រើសំណួរនេះដើម្បីស្តីបន្ទោសអ្នកគ្រប់គ្រង ពីព្រោះពួកគេមិននិយាយត្រឹមត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកគ្រប់គ្រងមិននិយាយអ្វីដែលត្រូវទេ!» (សូមមើលៈ figs_rquestion)" }, { "title": "អ្នក...របស់អ្នក", "body": "ពាក្យ «អ្នក» និង «របស់អ្នក» សំដៅទៅលើបុរសខ្លាំងពូកែដែលជាចៅក្រម។ «អ្នក» នៅទីនេះមានពហុវចនៈ។" }, { "title": "តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​ពួក​កូន​មនុស្ស ដោយ​ទៀត​ត្រង់ឬទេ?", "body": "អ្នកនិពន្ធប្រើសំណួរនេះដើម្បីស្តីបន្ទោសចៅក្រមដែលមិនវិនិច្ឆ័យត្រឹមត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកមិនដែលវិនិច្ឆ័យមនុស្សដោយត្រឹមត្រូវទេ!» (សូមមើលៈ figs_rquestion)" }, { "title": "ទេ!", "body": "អ្នកនិពន្ធឆ្លើយសំណួរទាំងពីរដែលទ្រង់ទើបតែបានសួរ។" }, { "title": "ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​បង្កើត​រឿង​អយុត្តិធម៌ ", "body": "ដួងចិត្តសំដៅទៅលើគំនិត ឬផែនការរបស់ប្រជាជន។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកប្រព្រឹត្ដអំពើអាក្រក់នៅក្នុងគំនិតរបស់អ្នក» ឬ «អ្នកគិតអំពីការធ្វើអំពើអាក្រក់» (សូមមើលៈ figs_metonymy)" }, { "title": "ដៃ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅនៅ​លើ​ផែន​ដី", "body": "ការប្រើអំពើហឹង្សានៅកន្លែងផ្សេងៗពាសពេញដីត្រូវបានគេនិយាយថាជាការចែកចាយ ឬចែកចាយអំពើហឹង្សាពាសពេញទឹកដី ដូចជាអំពើហឹង្សាជារបស់របរ ឬរបស់មួយចំនួន។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកឯងធ្វើអំពើហឹង្សានៅគ្រប់ទីកន្លែងក្នុងស្រុក» (សូមមើលៈ figs_metaphor)" } ]