[ { "title": "ឱព្រះអម្ចាស់អើយ ព្រះអង្គជាខែលការពារទូលបង្គំ", "body": "ខែលការពារទាហាន។ ស្តេចដាវីឌមានបន្ទូលហាក់ដូចជាព្រះជាម្ចាស់ជាខែលការពាររបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយសូមការពារទូលបង្គំដូចខែល» (សូមមើលៈ figs_metaphor)" }, { "title": "ក៏ជាសិរីរុងរឿងរបស់ទូលបង្គំ ", "body": "«ព្រះអង្គគឺជាសិរីរុងរឿងរបស់ទូលបង្គំ។» ដោយហៅព្រះជាម្ចាស់ថាជាសិរីរុងរឿងរបស់ទ្រង់ ស្តេចដាវីឌមានរាជឱង្ការថា៖ ព្រះជាម្ចាស់គឺជាអ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ដោយសារស្តេចដាវីឌទើបតែមានបន្ទូលអំពីខ្មាំងសត្រូវរបស់ទ្រង់ ហើយព្រះជាម្ចាស់ជាអ្នកការពារទ្រង់ ទ្រង់ប្រហែលជាចង់មានន័យថាព្រះជាម្ចាស់ប្រទានសិរីរុងរឿងដល់ទ្រង់ដោយផ្តល់ជ័យជំនះដល់ទ្រង់លើខ្មាំងសត្រូវរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គគឺជាអ្នកដែលផ្តល់ឲ្យទូលបង្គំនូវសិរីរុងរឿង» ឬ «ព្រះអង្គគឺជាអ្នកដែលផ្តល់ឲ្យទូលបង្គំនូវជ័យជំនះ» (សូមមើលៈfigs_metonymy)" }, { "title": "ព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង", "body": "«ព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង» ផ្តល់ឲ្យនរណាម្នាក់នូវភាពក្លាហានត្រូវបានគេនិយាយថាជាការលើកមុខរបស់លោកឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គគឺជាអ្នកលើកទឹកចិត្តទូលបង្គំ» (សូមមើលៈ figs_metaphor)" }, { "title": "ទូលបង្គំ​ស្រែក​ដង្ហោយ​ហៅ", "body": "ការប្រើសំលេងរបស់មនុស្សម្នាក់ដើម្បីបន្លឺសំឡេងត្រូវបាននិយាយដូចជាការលើកសំលេងរបស់គាត់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំស្រែកយំ» (សូមមើលៈ figs_metonymy)" }, { "title": "សម្រាក", "body": "នេះប្រហែលជាពាក្យតន្ត្រីដែលប្រាប់មនុស្សពីរបៀបច្រៀងរឺលេងឧបករណ៍របស់ពួកគេនៅទីនេះ។ ការបកប្រែខ្លះសរសេរពាក្យភាសាហេប្រឺ ហើយការបកប្រែខ្លះមិនរួមបញ្ចូលវាទេ។ ([[:en:bible:notes:psa:003:001]]). (សូមមើលៈ translate_transliterate)" } ]