[ { "title": "ព័ត៌មានទូទៅៈ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)" }, { "title": "ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង", "body": "«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។" }, { "title": "កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ", "body": "«នេះគឺជាទំនុករបស់​កូន​ចៅ​លោក​កូរេបានសរសេរ»។" }, { "title": "ពាក្យ​កាព្យ", "body": "នេះអាចសំដៅទៅលើទំនុកតន្ត្រី។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣២ៈ១។" }, { "title": "ឱ​ព្រះ​អើយ យើង​​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក", "body": "ពាក្យថា «ត្រចៀក» បន្ថែមការសង្កត់ន័យទៅលើឃ្លាដែលពួកគេបានឮ និងយល់ពីអ្វីដែលអ្នកនិពន្ធកំពុងពិពណ៌នា។ អ្នកនិពន្ធនិយាយឃ្លានេះទៅកាន់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ យើងបានឮយ៉ាងច្បាស់» (សូមមើលៈ figs_idiom)" }, { "title": "នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​មុន​ថា", "body": "ឃ្លាទាំងពីរនេះប្រើពាក្យ «ថ្ងៃ» សំដៅទៅលើរយៈពេលដែលបុព្វបុរសរបស់ជនជាតិអីុស្រាអែលនៅរស់។ (សូមមើលៈ figs_parallelism)" }, { "title": "ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិនានាចេញ", "body": "«ព្រះអង្គបានបង្ខំប្រជាជនពីប្រជាជាតិផ្សេងទៀតឲ្យចាកចេញ»។" }, { "title": "ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់", "body": "ត្រង់នេះពាក្យថា «ដៃ» សំដៅទៅលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ figs_metonymy)" }, { "title": "ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ\nឲ្យ​មក​នៅ​ជំនួសវិញ", "body": "អ្នកនិពន្ធនិយាយពីមូលហេតុដែលព្រះជាម្ចាស់បណ្តាលឲ្យជនជាតិអីុស្រាអែលរស់នៅលើដី ដូចជាព្រះអង្គកំពុងដាំពួកគេនៅក្នុងដីដូចជាទ្រង់នឹងដើមឈើដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបណ្តាលឲ្យប្រជាជនរបស់យើងរស់នៅទីនោះ» (សូមមើលៈ figs_metaphor)" } ]