[ { "title": "ព័ត៌មានទូទៅៈ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)" }, { "title": "ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង", "body": "«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។" }, { "title": "ទំនុក​របស់ព្រះបាទ​ដាវីឌ", "body": "អត្ថន័យដែលអាចមានគឺ១) ព្រះបាទ​ដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទ​ដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទ​ដាវីឌ។" }, { "title": "ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ", "body": "ការចូលទៅរកព្រះអម្ចាស់ ដើម្បីការពារត្រូវបាននិយាយថា៖ ជាទីពឹងជ្រករបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ ទូលបង្គំទៅរកព្រះអង្គ ដើម្បីបានការការពារ»។ (សូមមើលៈ figs_metaphor)" }, { "title": "សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ", "body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យអ្នកដទៃធ្វើឲ្យទូលបង្គំអាម៉ាស់មុខ» (សូមមើលៈ figs_activepassive)" }, { "title": "សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង", "body": "ឃ្លាថា «ជាថ្មដាភៀសខ្លួនរបស់ខ្ញុំ» គឺជាការស្នើសុំការពារ។ ឃ្លាទីពីរសង្កត់ន័យលើឃ្លាទីមួយ។ (សូមមើលៈ figs_parallelism)" }, { "title": "ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ", "body": "ព្រះអម្ចាស់ត្រូវបានគេនិយាយដូចជាព្រះអង្គជាថ្មដាដ៏ធំមួយដែលអាចការពារអ្នកនិពន្ធពីការវាយប្រហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាថ្មដាដ៏ធំមួយដែលទូលបង្គំអាចមានសុវត្ថិភាព» (UDB) (សូមមើលៈ figs_metaphor)" }, { "title": "និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង", "body": "ព្រះអម្ចាស់ត្រូវបានគេនិយាយដូចជាព្រះអង្គជាបន្ទាយដ៏រឹងមាំដែលអ្នកនិពន្ធនឹងត្រូវបានការពារពីសត្រូវរបស់ទ្រង់។ (សូមមើលៈ figs_metaphor)" } ]