[ { "title": "សូម​ព្រះ‌អម្ចាស់​នឹក​ចាំពី អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​វា", "body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអង្គអើយ សូមនឹកចាំពីអំពើបាបរបស់ដូនតារបស់គេព្រះអម្ចាស់»។ (សូមមើលៈ figs_activepassive)" }, { "title": "សូម​កុំ​លុប​អំពើ​បាប របស់​ម្តាយ​វា​ចេញ​ឡើយ", "body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យវាភ្លេចអំពើបាបដែលម្តាយវាបានធ្វើ» (សូមមើលៈ figs_activepassive)" }, { "title": "សូម​ឲ្យ​សេចក្ដី​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ជា‌និច្ច", "body": "នៅទីនេះព្រះបាទដាវីឌមានបន្ទូលអំពីព្រះអម្ចាស់ គិតអំពីកំហុសរបស់ពួកគេហាក់ដូចជាកំហុសរបស់ពួកគេមាននៅចំពោះព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមព្រះអម្ចាស់តែងតែគិតអំពីអំពើបាបរបស់គេជាដរាប» (សូមមើលៈ figs_metaphor)" }, { "title": "សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ផ្តាច់​ការចងចាំគេ​ចេញ​ពី​ផែន​ដី", "body": "ព្រះបាទដាវីឌប្រើពាក្យ «ផែនដី» សំដៅទៅលើប្រជាជនទាំងអស់ដែលរស់នៅលើផែនដី។ ម្យ៉ាងទៀតឃ្លា «ការចងចាំរបស់ពួកគេ» សំដៅទៅលើមនុស្សដែលចងចាំពួកគេ បន្ទាប់ពីពួកគេបានស្លាប់ទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យព្រះអម្ចាស់ធ្វើវា ដូច្នេះថាគ្មាននរណាម្នាក់នៅលើផែនដីចងចាំពួកគេ» (សូមមើលៈ figs_metonymy)" }, { "title": "បុរសនេះមិនដែលអាក់អន់ចិត្តក្នុងការបង្ហាញភាពស្មោះត្រង់នៃសម្ពន្ធមេត្រីឡើយ", "body": "នេះសំដៅទៅលើគេបង្ហាញភាពស្មោះត្រង់នៃសម្ពន្ធមេត្រី ចំពោះប្រជាជន។ ការបកប្រែរបៀបផ្សេងទៀតៈ «បុរសនេះមិនដែលរំខានក្នុងការបង្ហាញភាពស្មោះត្រង់នៃសម្ពន្ធមេត្រី ចំពោះប្រជាជន» (សូមមើលៈ figs_explicit)" }, { "title": "​មនុស្ស​សោក​សង្រេង​ មនុស្ស​កម្សត់​ទុគ៌ត ", "body": "នេះសំដៅទៅលើមនុស្សដែលត្រូវគេជិះជាន់ និងខ្វះខាត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សដែលត្រូវគេជិះជាន់មនុស្សខ្វះខាត»​ (សូមមើលៈ figs_nominaladj)" }, { "title": " អ្នកធ្លាក់ទឹកចិត្ត ", "body": "នេះសំដៅទៅលើមនុស្សដែលខូចចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សខូចចិត្ត» ឬ «មនុស្សដែលបាត់បង់ក្តីសង្ឃឹម» (សូមមើលៈ figs_nominaladj)" }, { "title": "សេចក្តីស្លាប់", "body": "«រហូតដល់ពួកគេស្លាប់» ។ នេះមានន័យថា គេយាយីពួកគេរហូតដល់ពួកគេស្លាប់។" } ]