[ { "title": "មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព ទីក្រុង​របស់​ព្រះ‌ជាម្ចាស់", "body": "«មានទន្លេមួយដែលទឹកហូរធ្វើឲ្យទីក្រុងរបស់ព្រះជាម្ចាស់រីករាយ» ។ រូបភាពនៃទឹកទន្លេដែលកំពុងហូរជានិមិត្តរូបនៃសន្តិភាពនិងភាពរុងរឿងសំរាប់ទីក្រុងនៃព្រះជាម្ចាស់។ (សូមមើលៈ writing_symlanguage)" }, { "title": "នាំ​យក​អំណរ​មក​ស្រោច​ស្រព ទីក្រុង​របស់​ព្រះ‌ជាម្ចាស់", "body": "ឃ្លា «ទីក្រុងនៃព្រះជាម្ចាស់» សំដៅទៅលើក្រុងយេរូសាឡឹមដែលអ្នកនិពន្ធនិយាយថាជាមនុស្សម្នាក់ដែលអាចមានសេចក្តីសុខ។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើឲ្យប្រជាជនដែលរស់នៅក្រុងយេរូសាឡឹមរីករាយ» (សូមមើលៈ figs_personification និង figs_metonymy)" }, { "title": "ដែល​ជា​ព្រះ‌ដំណាក់ ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត", "body": "ឃ្លានេះពិពណ៌នាអំពី «ទីក្រុងនៃព្រះជាម្ចាស់» ។ ពហុវចនៈ «រោងឧបោសថ» បង្កើនគំនិតដែលថានេះជាកន្លែងព្រះគង់នៅពិសេសរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទីបរិសុទ្ធដែលព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគង់នៅ» (សូមមើលៈ figs_explicit)" }, { "title": "គង់​នៅ​ក្នុង​ទីក្រុង ហើយទីក្រុងនោះ​នឹង​មិន​រង្គើ​សោះ​ឡើយ...សង្គ្រោះទីក្រុងនោះ", "body": "ពាក្យថា «របស់នាង» និង «នាង» សំដៅទៅលើ «ទីក្រុងរបស់ព្រះជាម្ចាស់» ។" }, { "title": "ទីក្រុងនោះ​នឹង​មិន​រង្គើ​សោះ​ឡើយ", "body": "ត្រង់នេះពាក្យ «រំកិល» គឺជាពាក្យដដែលដែលត្រូវបានបកប្រែថា «រង្គោះរង្គើ» ក្នុងជំពូក ៤៦:១ ។ អ្នកនិពន្ធនិយាយអំពីការបំផ្លាញក្រុងយេរូសាឡឹម ដោយកងទ័ពដូចជាការរញ្ជួយដីដើម្បីបំផ្លាញវា។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានអ្វីនឹងអាចបំផ្លាញទីក្រុងនោះបានទេ» (សូមមើលៈ figs_metaphor និង figs_activepassive)" } ]