[ { "title": "ព័ត៌មានទូទៅ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និងfigs_parallelism)" }, { "title": "ទំនុក​របស់​ស្ដេច​ដាវីឌ", "body": "អត្ថន័យដែលអាចមានគឺ១) ស្តេចដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីស្តេចដាវីឌ ឬ ៣) បទទំនុកដំកើងគឺមានលក្ខណៈដូចនឹងទំនុករបស់ស្តេចដាវីឌ។\n" }, { "title": "ទូលបង្គំស្រែកឡើងអង្វរ", "body": "«ខ្ញុំស្រែកខ្លាំងៗ »" }, { "title": "ថ្មដានៃទូលបង្គំ ", "body": "នេះជាពាក្យប្រៀបធៀបសម្រាប់ភាពខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «កម្លាំងរបស់ទូលបង្គំ» (សូមមើលៈ figs_metaphor)" }, { "title": "សូមកុំប្រងើយនិងទូលបង្គំធ្វើអ្វី", "body": "«កុំនៅស្ងៀមនឹងទូលបង្គំ» ឬ «កុំទុកឲ្យទូលបង្គំនៅម្នាក់ឯង»" }, { "title": "ទូលបង្គំនឹងចូលរួមជាមួយអ្នកទាំងនោះដែលបានបញ្ចុះក្នុងផ្នូរហើយ", "body": "មនុស្សដែលស្លាប់ត្រូវបានគេនិយាយដូចជាកំពុងចុះទៅក្នុងផ្នូរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងស្លាប់ដូចអ្នកដែលនៅក្នុងផ្នូរ» (សូមមើលៈ figs_metaphor)" }, { "title": "ព្រះ‌អង្គសណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូលបង្គំ​", "body": "នៅទីនេះ «សំឡេង» សំដៅទៅលើខ្លឹមសារនៃសំណើរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់សំណើររបស់ទូលបង្គំ» (សូមមើលៈ figs_metonymy)" }, { "title": "ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីបរិសុទ្ធ របស់​ព្រះអង្គ", "body": "ការលើកដៃឡើងគឺជានិមិត្តរូបនៃការគោរពបូជា។ អ្នកនិពន្ធមិនគោរពបូជាទីសក្ការៈទេតែជាព្រះអម្ចាស់ដែលរស់នៅក្នុងទីបរិសុទ្ធ។ (សូមមើលៈ translate_symaction)" }, { "title": "ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ", "body": "អត្ថន័យដែលអាចមានគឺ ១) ប្រសិនបើស្តេចដាវីឌសរសេរនេះ បន្ទាប់មកនេះសំដៅទៅលើត្រសាលដែលព្រះជាម្ចាស់បានមានបន្ទូលប្រជាជនរបស់ព្រះអង្គឲ្យរៀបចំដូច្នេះពួកគេអាចគោរពបូជាព្រះអង្គនៅទីនោះ ឬ ២) ប្រសិនបើមនុស្សម្នាក់សរសេររឿងនេះបន្ទាប់ពីសម័យស្តេចដាវីឌ បន្ទាប់មកអ្នកនិពន្ធគឺ សំអាងលើព្រះវិហារនៅក្រុងយេរូសាឡឹម។" } ]