[ { "title": "ព័ត៌មានទូទៅ", "body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និងfigs_parallelism)" }, { "title": "ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង", "body": "«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តីដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»" }, { "title": "ទំនុក​របស់ព្រះបាទ​ដាវីឌ", "body": "អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។\n" }, { "title": "ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អម្ចាស់​ដោយ​អំណត់", "body": "នេះមានន័យថា អ្នកនិពន្ធកំពុងរង់ចាំព្រះអម្ចាស់ជួយទ្រង់។" }, { "title": "ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ...ឮ​សម្រែក​របស់​ខ្ញុំ", "body": "ទាំងនេះមានន័យដូចគ្នា ហើយអាចត្រូវបានបញ្ចូលទៅក្នុងឃ្លាតែមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានស្តាប់ខ្ញុំ នៅពេលខ្ញុំហៅព្រះអង្គ» (UDB) (សូមមើលៈ figs_doublet)" }, { "title": "​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ", "body": "ពាក្យប្រៀបធៀបទាំងពីរនេះមានន័យដូចគ្នា។ គ្រោះថ្នាក់របស់អ្នកនិពន្ធត្រូវបានគេនិយាយថា វាជារណ្តៅដ៏សាហាវដែលពោរពេញទៅដោយភក់។ នេះសង្កត់ន័យលើគ្រោះថ្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីការជាប់នៅក្នុងរណ្តៅដ៏អាក្រក់ដែលពោរពេញទៅដោយភក់ស្អិត» (សូមមើលៈ figs_parallelism និង figs_metaphor)" }, { "title": "ហើយដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា", "body": "ត្រង់នេះ «ជើងខ្ញុំ» សំដៅទៅលើអ្នកនិពន្ធហើយ «ថ្ម» សំដៅលើកន្លែងសុវត្ថិភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានផ្តល់សុវត្ថិភាពសម្រាប់ទូលបង្គំ» (សូមមើលៈ figs_synecdoche និង figs_metonymy)" } ]