[ { "title": "ព័ត៌មានទូទៅ", "body": "នៅក្នុងខ ១៣ និង ១៤ លោកអេសាភ បន្តរៀបរាប់ពីរបៀបដែលពេលខ្លះលោកចង់តវ៉ានឹងព្រះជាម្ចាស់អំពីអ្នកដែល «ក្រអឺតក្រទម» និង «មនុស្សអាក្រក់» (ជំពូក ៧៣:១) ។ នៅក្នុងខ ១៥ លោកចាប់ផ្តើមនិយាយអំពីអ្វីដែលលោកកំពុងតែគិត។ " }, { "title": "ទូល‌បង្គំ​ដែល​បាន", "body": "ពាក្យ «ខ្ញុំ» សំដៅទៅលើលោកអេសាភ។" }, { "title": "​រក្សា​ចិត្ត​ឲ្យបរិសុទ្ធ ", "body": "លោកអេសាភនិយាយអំពីការការពារដួងចិត្តរបស់លោក ដូចជាលោកកំពុងយាមទីក្រុង ឬអាគារប្រឆាំងនឹងសត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំបានរក្សាគំនិតរបស់ទូលបង្គំឲ្យបរិសុទ្ធ» (សូមមើលៈ figs_metaphor)" }, { "title": "ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង នោះ​ឥត​ប្រយោជន៍​ទទេ", "body": "អ្នកនិពន្ធនិយាយពីភាពបរិសុទ្ធរបស់លោកដូចជាលោកបានលាងដៃរបស់លោកដោយគ្មានទោសជំនួសឲ្យទឹក។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ២៦: ៦ ។ ការបកប្រែរបៀបផ្សេងទៀតៈ «សកម្មភាពរបស់ទូលបង្គំនៅតែស្អាត» ឬ «ទូលបង្គំបានលាងដៃរបស់ទូលបង្គំ ដើម្បីបង្ហាញថាទូលបង្គំគ្មានកំហុស» (សូមមើលៈ figs_metaphor)" }, { "title": "រាល់​ថ្ងៃ", "body": "«ជានិច្ច» ឬ «រាល់ថ្ងៃ»" }, { "title": "ទូល‌បង្គំជួបទុក្ខ​លំបាក​", "body": "«ព្រះអង្គបានធ្វើឲ្យទូលបង្គំឈឺចាប់។» សូមមើលពីរបៀបដែល «ពួកគេមិនរងទុក្ខ» ត្រូវបានបកប្រែនៅក្នុងជំពូក ៧៣:៤ ។" }, { "title": "ទូល‌បង្គំជួប...ត្រូវ​វាយ​ផ្ចាល", "body": "«ខ្ញុំត្រូវបានគេ ... ដាក់ទណ្ឌកម្ម»" }, { "title": "ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា «ខ្ញុំ​នឹង​និយាយ​ដូច្នេះ​ដូច​គេ​ដែរ» នោះ​ទូល‌បង្គំ​ឈ្មោះ​ថា​បាន​ក្បត់បង​ប្អូន ដែល​ជា​កូន​របស់​ព្រះ‌អង្គ​មិនខាន", "body": "ស្ថានភាពសម្មតិកម្មនេះមិនបានកើតឡើងទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំមិនដែលនិយាយថាខ្ញុំនឹងនិយាយរឿងទាំងនេះទេ ដូច្នេះខ្ញុំមិនបានក្បត់កូនចៅជំនាន់នេះទេ» (សុមមើលៈ figs_hypo)" } ]