[ { "title": "ព័ត៌មានទូទៅៈ", "body": "បទទំនុកតម្កើងនេះបន្ដប្រាប់អំពីរបៀបដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងយើងដូចអ្នកគង្វាលថែរក្សាចៀមរបស់លោក។ (សូមមើលៈ figs_metaphor)" }, { "title": "ទោះ​បីជា​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ងងឹត ក៏​ដោយ", "body": "អ្នកនិពន្ធពិពណ៌នាអំពីមនុស្សម្នាក់ដែលកំពុងជួបប្រទះនឹងបញ្ហាដ៏គួរឲ្យភ័យខ្លាចដូចជាទ្រង់ជាចៀមដែលដើរឆ្លងកាត់ជ្រលងភ្នំដែលងងឹត ហើយមានគ្រោះថ្នាក់។ នៅទីនោះចៀមមួយអាចវង្វេងបាត់ ឬវាយប្រហារដោយសត្វព្រៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទោះបីជាជីវិតរបស់ខ្ញុំ ដូចជាការដើរឆ្លងកាត់ជ្រលងភ្នំដែលមានគ្រោះថ្នាក់» (សូមមើលៈ figs_metaphor)" }, { "title": "ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ", "body": "នាមអរូបី «គ្រោះថ្នាក់» អាចត្រូវបានបញ្ជាក់ជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងមិនខ្លាចអ្វីដែលធ្វើបាបទូលបង្គំទេ» (សូមមើលៈ figs_abstractnouns)" }, { "title": "​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ", "body": "នៅទីនេះ «​ព្រះអង្គ» សំដៅទៅលើព្រះអម្ចាស់។ (សូមមើលៈ figs_you)" }, { "title": "ព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច", "body": "ដំបង និងព្រនង់តំណាងឲ្យការការពារ ពីព្រោះអ្នកគង្វាលប្រើវា ដើម្បីការពារចៀមរបស់ពួកគេពីគ្រោះថ្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំមិនខ្លាចទេ ពីព្រោះព្រះអង្គការពារទូលបង្គំ ដូចជាអ្នកគង្វាលម្នាក់ដែលការពារចៀមរបស់លោកដោយដំបងរបស់លោក» (សូមមើលៈ figs_metonymy)។" } ]