[ { "title": "ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ", "body": "ខែលការពារទាហាន។ ព្រះបាទដាវីឌនិយាយហាក់ដូចជាព្រះជាម្ចាស់ជាខែលការពារទ្រង់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក ៣:៣។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ ព្រះអង្គការពារដូចជាខែលការពារមនុស្សគ្រប់គ្នាដែលជ្រកកោននឹងព្រះអង្គ»។ (សូមមើលៈ figs_metaphor)" }, { "title": "ដ្បិត តើអ្នកណាជាព្រះជាម្ចាស់? តើអ្នកណាជាសិលាគឺមានតែព្រះអង្គរបស់យើងទេ?", "body": "ចម្លើយបង្កប់ន័យគឺគ្មានចម្លើយអ្វីទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «មានតែព្រះអម្ចាស់ ប៉ុណ្ណោះដែលជាព្រះជាម្ចាស់! មានតែព្រះជាម្ចាស់របស់យើង ប៉ុណ្ណោះដែលជាថ្មដា!» (សូមមើលៈ figs_rquestion)" }, { "title": "សិលា", "body": "ព្រះបាទដាវីឌនិយាយអំពីព្រះអម្ចាស់ដូចជាព្រះអង្គជាសិលាមួយដែលទ្រង់អាចឡើង ដើម្បីគេចចេញពីសត្រូវរបស់ទ្រង់។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ១៨:២។ (សូមមើលៈ figs_metaphor)" }, { "title": "ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង", "body": "ព្រះជាម្ចាស់ប្រទានកម្លាំងដល់ព្រះបាទដាវីឌដូចជាសម្លៀកបំពាក់។ (សូមមើលៈ figs_simile)" }, { "title": "ដាក់មនុស្សដែលគ្មានកំហុសនៅលើផ្លូវរបស់លោក", "body": "នៅទីនេះព្រះបាទដាវីឌមានបន្ទូលអំពីការរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដូចជាទ្រង់កំពុងដើរលើផ្លូវត្រូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «បណ្តាលឲ្យមនុស្សដែលគ្មានកំហុសត្រូវរស់នៅដោយសុចរិត» (សូមមើលៈ figs_metaphor)" } ]