[ { "title": "ឱព្រះអម្ចាស់អើយ ព្រះអង្គជាខែលការពារទូលបង្គំ", "body": "ខែលការពារទាហាន។ ព្រះបាទដាវីឌមានបន្ទូលហាក់ដូចជាព្រះជាម្ចាស់ជាខែលការពាររបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយសូមការពារទូលបង្គំដូចខែល» (សូមមើលៈ figs_metaphor)" }, { "title": "ក៏ជាសិរីរុងរឿងរបស់ទូលបង្គំ ", "body": "«ព្រះអង្គគឺជាសិរីរុងរឿងរបស់ទូលបង្គំ»។ ដោយហៅព្រះជាម្ចាស់ថាជាសិរីរុងរឿងរបស់ទ្រង់ ព្រះបាទដាវីឌមានរាជឱង្ការថា៖ ព្រះជាម្ចាស់គឺជាអ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ដោយសារព្រះបាទដាវីឌទើបតែមានបន្ទូលអំពីខ្មាំងសត្រូវរបស់ទ្រង់ ហើយព្រះជាម្ចាស់ជាអ្នកការពារទ្រង់ ទ្រង់ប្រហែលជាចង់មានន័យថា ព្រះជាម្ចាស់ប្រទានសិរីរុងរឿងដល់ទ្រង់ ដោយផ្តល់ជ័យជម្នះដល់ទ្រង់លើខ្មាំងសត្រូវរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គគឺជាអ្នកដែលផ្តល់ឲ្យទូលបង្គំនូវសិរីរុងរឿង» ឬ «ព្រះអង្គគឺជាអ្នកដែលផ្តល់ឲ្យទូលបង្គំនូវជ័យជំនះ» (សូមមើលៈfigs_metonymy)" }, { "title": "ព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង", "body": "«ព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង» ផ្តល់ឲ្យនរណាម្នាក់នូវភាពក្លាហានត្រូវបានគេនិយាយថា៖ ជាការលើកមុខរបស់លោកឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គគឺជាអ្នកលើកទឹកចិត្តទូលបង្គំ» (សូមមើលៈ figs_metaphor)" }, { "title": "ទូលបង្គំ​ស្រែក​ដង្ហោយ​ហៅ", "body": "ការប្រើសំឡេងរបស់មនុស្សម្នាក់ ដើម្បីបន្លឺសំឡេងត្រូវបាននិយាយ ដូចជាការលើកសំឡេងរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំស្រែកយំ» (សូមមើលៈ figs_metonymy)" }, { "title": "សម្រាក", "body": "នេះប្រហែលជាពាក្យតន្ត្រីដែលប្រាប់មនុស្សពីរបៀបច្រៀង ឬលេងឧបករណ៍របស់ពួកគេនៅទីនេះ។ ការបកប្រែខ្លះសរសេរពាក្យភាសាហេប្រឺ ហើយការបកប្រែខ្លះមិនរួមបញ្ចូលវាទេ។ ([[:en:bible:notes:psa:003:001]])។ (សូមមើលៈ translate_transliterate)" } ]