kennym3_km_psa_tn_l3/44/01.txt

38 lines
3.7 KiB
Plaintext
Raw Normal View History

[
{
"title": "ព័ត៌មានទូទៅ",
"body": "លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ writing_poetry និង figs_parallelism)"
},
{
"title": "ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង",
"body": "«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»"
},
{
"title": "កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ",
"body": "«នេះគឺជាទំនុករបស់​កូន​ចៅ​លោក​កូរេបានសរសេរ។»"
},
{
"title": "ពាក្យ​កាព្យ",
"body": "នេះអាចសំដៅទៅលើទំនុកតន្ត្រី។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣២ៈ១។"
},
{
"title": "ឱ​ព្រះ​អើយ យើង​​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក",
"body": "ពាក្យ «ត្រចៀក» បន្ថែមការសង្កត់ន័យទៅលើឃ្លាដែលពួកគេបានឮ និងយល់ពីអ្វីដែលអ្នកនិពន្ធកំពុងពិពណ៌នា។ អ្នកនិពន្ធនិយាយឃ្លានេះទៅកាន់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ យើងបានឮយ៉ាងច្បាស់» (សូមមើលៈ figs_idiom)"
},
{
"title": "នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​មុន​ថា",
"body": "ឃ្លាទាំងពីរនេះប្រើពាក្យ «ថ្ងៃ» សំដៅទៅលើរយៈពេលដែលបុព្វបុរសរបស់ជនជាតិអីុស្រាអែលនៅរស់។ (សូមមើលៈ figs_parallelism)"
},
{
"title": "ព្រះ‌អង្គ​បាន​បណ្តេញ​ជនជាតិនានាចេញ",
"body": "«ព្រះអង្គបានបង្ខំប្រជាជនពីប្រជាជាតិផ្សេងទៀតឲ្យចាកចេញ»"
},
{
"title": "ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់",
"body": "ត្រង់នេះពាក្យថា «ដៃ» សំដៅទៅលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ figs_metonymy)"
},
{
"title": "ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ\nឲ្យមកនៅជំនួសវិញ",
"body": "អ្នកនិពន្ធនិយាយពីមូលហេតុដែលព្រះជាម្ចាស់បណ្តាលឲ្យជនជាតិអីុស្រាអែលរស់នៅលើដី ដូចជាព្រះអង្គកំពុងដាំពួកគេនៅក្នុងដីដូចជាទ្រង់នឹងដើមឈើដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបណ្តាលឲ្យប្រជាជនរបស់យើងរស់នៅទីនោះ» (សូមមើលៈ figs_metaphor)"
}
]