kennym3_km_mic_text_ulb_l3/03/09.txt

1 line
1.7 KiB
Plaintext

\v 9 ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឱ​ពួក​អ្នកដឹកនាំ​នៃពូជ​វង្ស​យ៉ាកុបអើយ និង​ពួក​អ្នកគ្រប់‌គ្រង​លើ​វង្ស​អុីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ដែល​ខ្ពើម​សេចក្ដី​យុត្តិ‌ធម៌ ហើយ​កែប្រែ​ឲ្យ​សេចក្ដី​ត្រឹម‌ត្រូវ។ \v 10 អ្នក​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូសាឡិម​ដោយ​សេចក្ដី​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។ \v 11 ពួក​អ្នកដឹកនាំរបស់អ្នក​តែង‌តែ​ជំនុំ‌ជម្រះ​ដោយចង់បានសំណូក ពួក​បូជាចារ្យ ​បង្រៀនដោយចង់បាន​កម្រៃ ហើយ​ពួក​ព្យាការីរបស់អ្នក ​ក៏​ថ្លែងទំនាយ​ដោយចង់បាន​ប្រាក់កាស។ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ ​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ»។