kennym3_km_mic_text_ulb_l3/01/08.txt

1 line
1.2 KiB
Plaintext

\v 8 ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោកស្តាយ ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​អាក្រាត​កាយ ខ្ញុំ​នឹង​ស្រែក​ដូច​ជា​ឆ្កែ​ចចក ហើយ​នឹង​យំ​រងំ​ដូច​ជា​សត្វមៀម។​ \v 9 ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​ មើល​មិន​ជា​ឡើយ​ ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង។​ បានទៅ​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​។ \v 10 កុំ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​យំ​ឲ្យ​សោះ។ ចូរ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី ត្រង់​បេតលេ-អាប្រា​ចុះ។