kennym3_km_mic_text_ulb_l3/06/01.txt

1 line
1.1 KiB
Plaintext

\c 6 \v 1 ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលថា៖ «ចូរ​ក្រោក​ឡើង យករឿងក្តីរបស់ឯងនៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​សំឡេង​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​អ្នកផង។ \v 2 ចូរ​ស្តាប់​រឿង​ក្ដី​របស់​ព្រះ‌អម្ចាស់​ចុះ​ ភ្នំ​ទាំង‌ឡាយ និង​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ។ ដ្បិត​ព្រះ‌អម្ចាស់មានរឿង​ក្ដី ជាមួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​តវ៉ា​ជា​មួយ​ពួក​អុីស្រា‌អែល»។