3 lines
1.9 KiB
Plaintext
3 lines
1.9 KiB
Plaintext
\v 2 ហើយប្រជាជាតិជាច្រើននឹងទៅលើភ្នំទាំងពោលថា «ចូរមក យើងឡើងទៅភ្នំនៃព្រះអម្ចាស់ គឺទៅឯព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ»។ ដ្បិតក្រឹត្យវិន័យនឹងត្រូវបានផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ ជាមួយនឹងព្រះបន្ទូលនៃព្រះអម្ចាស់ពីក្រុងយេរូសាឡិម។ \v 3 ព្រះអង្គនឹងធ្វើជាចៅក្រមដល់ជាតិសាសន៍ជាច្រើន ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិមួយចំនួន
|
|
ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះពួកគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាកណ្តៀវវិញ។
|
|
ប្រជាជាតិនានាលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចម្បាំងទៀតដែរ។ |