1 line
2.0 KiB
Plaintext
1 line
2.0 KiB
Plaintext
\v 3 ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! យើងកំពុងតែរៀបចំដាក់ទោសទាស់នឹងមនុស្សប្រភេទនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនងាកកចេញបានឡើយ។ អ្នករាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។ \v 4 នៅគ្រានោះ ខ្មាំងសត្រូវរបស់អ្នក គេនឹងចាប់ផ្ដើមច្រៀងលេងសើចអំពីអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល។ ដោយប្រើពាក្យថា «យើងជនជាតិអ៊ីស្រាអែលរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះអម្ចាស់បានផ្លាស់មរតករបស់ជនជាតិខ្ញុំហើយ។ ព្រះអង្គដកចេញមរតកពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ»។ \v 5 ដូច្នេះ អ្នកនឹងមិនមានកូនចៅជំនាន់ក្រោយ សម្រាប់បែងចែកទឹកដី នៅក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ឡើយ។ |