kennym3_km_mic_text_ulb_l3/06/13.txt

1 line
1.3 KiB
Plaintext

\v 13 ហេតុ​នេះ​ហើយ​បានជា​យើង​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ចុក​ចាប់ ព្រោះ​តែ​អំពើ​បាប​របស់​ឯង។ \v 14 អ្នក​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ សេចក្ដី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្ដាល​ឯង។ ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន យើង​នឹងធ្វើឲ្យវិនាសដោយសង្គ្រាម។ \v 15 ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ អ្នក​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សម្រាប់​លាប​ខ្លួន​ទេ ហើយឯងក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ។