kennym3_km_mic_text_ulb_l3/06/03.txt

1 line
1.7 KiB
Plaintext

\v 3 «ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ តើ​យើង​បាន​ធ្វើ​អ្វី​ដល់​ឯង? តើ​យើង​បាន​ធ្វើ​ឲ្យ​ឯង​ធុញ​ទ្រាន់​ដោយ‌សារ​អ្វី? ចូរ​ឆ្លើយ​នឹង​យើង! \v 4 ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីប​មក ហើយលោះ​អ្នក​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ។ ហើយ​យើងបាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង។ \v 5 ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាកជាស្តេចស្រុក​ម៉ូអាប់ដែលបាន​បង្កើត​ ហើយពី​សេចក្ដី​ដែល​បាឡាមជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​អ្នក​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិតរបស់​ព្រះ‌អម្ចាស់​ចុះ»។