kennym3_km_mic_text_ulb_l3/04/06.txt

1 line
1.5 KiB
Plaintext

\v 6 នៅ​ថ្ងៃ​នោះព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ « យើង​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​ប្រមូល​អស់​អ្នក​ដែល​បាន​បណ្តេញ ព្រម​ទាំង​អស់​អ្នក​ដែល​យើង​បាន​ធ្វើ​ទុក្ខ​ឲ្យ​មក​វិញ»។ \v 7 ឯ​ពួក​អ្នក​ខ្វិន ទៅជានឹង​អ្នក​ខ្ចាត់‌ខ្ចាយ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ នឹងបានចូល ក្នុងប្រជាជាតិ​មួយ​ខ្លាំង​ពូកែ នោះ​ព្រះ‌អម្ចាស់​នឹង​សោយ‌រាជ្យ​លើ​គេនៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​តទៅ។ \v 8 ដូច្នេះ ឯង គឺជាប៉ម​ចាំយាមនៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​ក្រុង​ស៊ីយ៉ូន​អើយ អ្នក​នឹង​មាន​អំណាច​គ្រប់‌គ្រង​ដូច​ដើម​វិញ ​ជា​រាជ្យ​របស់​ក្រុង​យេរូ‌សាឡិម។