kennym3_km_mic_text_ulb_l3/03/05.txt

1 line
1.7 KiB
Plaintext

\v 5 ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ពួក​ព្យាការី ដែល​នាំ​ឲ្យ​ប្រជាជាតិរបស់ទ្រង់​វង្វេង «បើអ្នកណាអោយគេបរិភោគឆ្អែត ​ពួកគេនឹង​ថ្លែងទំនាយ​ថា​ មាន​សេចក្ដី​សុខហើយ។ តែ​បើ​មិន​ឲ្យ​អ្វី​បរិភោគ​ទេ ពួក​គេ​​នឹង​ធ្វើ​សង្គ្រាម​ទាស់​នឹង​អ្នក​។ \v 6 ហេតុ​នេះ​មានតែយប់ងងឹត​ នឹង​លែង​ឃើញនិមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ សម្រាប់អ្នករាល់គ្នា។ ហើយ​មាន​ភាព​ងងឹត​ដល់អ្នក​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នករាល់គ្នាអាចថ្លែងទំនាយ​ឡើយ។ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ព្យាការី​ទៅ ហើយ​ថ្ងៃ​នឹង​​ងងឹត​សូន្យ​ដល់​គេ។ \v 7 ពួក​គ្រូទាយ​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​ព្យាការី​នឹង​ទាល់​គំនិត។ គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ»។