2020-02-04 00:50:42 +00:00
|
|
|
\c 3 \v 1 ខ្ញុំក៏និយាយទៀតថា៖ «ចូរស្ដាប់ ឱពួកអ្នកដឹកនាំរបស់លោកយ៉ាកុប និងពួកអ្នកគ្រប់គ្រងលើពូជពង្សអុីស្រាអែលអើយ តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ? \v 2 អ្នករាល់គ្នាដែលស្អប់ការល្អ ហើយស្រឡាញ់ការអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ \v 3 អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងឆ្នាំងដី។
|