1 line
2.0 KiB
Plaintext
1 line
2.0 KiB
Plaintext
\c 3 \v 1 «មើល៍! យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅ ហើយគេនឹងរៀបចំផ្លូវនៅពីមុខយើង។ ហើយព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម។ អ្នកនាំសារនៃសម្ពន្ឋមេត្រីដែលអ្នករាល់គ្នាប្រាថ្នានោះ មើល៍! ព្រះអង្គនឹងយាងមក» ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ \v 2 ប៉ុន្តែតើអ្នកណាអាចទ្រាំបាននៅថ្ងៃដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរ ពេលដែលព្រះអង្គលេចមក? ដ្បិតព្រះអង្គប្រៀបដូចជាងភ្លើងសម្រាំង ហើយដូចកន្លែងបោក សម្អាត។ \v 3 ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រាំង ហើយសម្រង់ប្រាក់ ហើយព្រះអង្គនឹងសម្អាតពួកកូនចៅលេវី។ ព្រះអង្កនឹងសម្រាំងគេដូចជាមាស និងប្រាក់ ហើយគេនឹងនាំយកតង្វាយនៃសេចក្ដីសុចរិតមកថ្វាយព្រះអម្ចាស់។ |