kennym3_km_job_text_ulb_l3/01/01.txt

1 line
1.1 KiB
Plaintext
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\c 1 កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូប ជា​មនុស្ស​ស្មោះ​ត្រង់ និង​សុចរិត។ លោក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ 2លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និង​កូន​ស្រី​បី​នាក់។ 3លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។