kennym3_km_job_text_ulb_l3/36/10.txt

1 line
983 B
Plaintext

\v 10 ព្រះអង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ស្ដាប់​ដំបូន្មាន ព្រះអង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។ \v 11 ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូល គេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយ រហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។ \v 12 ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែង គេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។