kennym3_km_job_text_ulb_l3/09/10.txt

1 line
1.0 KiB
Plaintext

\v 10 ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ ដែល​ពុំ​អាច​យល់​បាន ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។ \v 11 ព្រះអង្គ​យាង​មក​ក្បែរ​ខ្ញុំ ក៏​ខ្ញុំ​មើល​ព្រះអង្គ​មិន​ឃើញ ព្រះអង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។ \v 12 ពេល​ព្រះអង្គ​ដក​យក​អ្វី​ទៅ​ហើយ តើមាន​នរណា​អាច​ឃាត់​ព្រះអង្គ​បាន​ទេ? ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះអង្គ​ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ដូច្នេះ?