kennym3_km_hab_text_ulb_l3/02/06.txt

1 line
1.6 KiB
Plaintext

\v 6 ប៉ុន្តែពួកគេទាំងនោះនាំគ្នានិយាយពាក្យចំអក និងប្រមាថមាក់ងាយពួកគេថា វេទនាដល់មនុស្សដែលប្រមូលទ្រព្យរបស់អ្នកដទៃ យកមកធ្វើជាទ្រព្យរបស់ខ្លួន! តើអ្នកនៅប្រព្រឹត្តដូច្នេះដល់កាលណាទៀត? ហើយអ្នកនឹងជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ \v 7 ម្ចាស់បំណុលនឹងក្រោកឡើងហើយនឹងខាំឯង ជាមួយរំពេច ហើយពួកគេនឹងរឹបអូសយកទ្រព្យរបស់ពួកឯង ដូចដែលឯងបានប្រព្រឹត្តចំពោះអ្នកដ៏ទៃដែរ \v 8 ពីព្រោះឯងបានប្លន់រឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជាតិផ្សេងៗ ក៏នឹងប្លន់រឹបអូសយកទ្រព្យសម្បត្តិពីឯងយ៉ាងនោះដែរ ព្រោះឯងបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើយ៉ាងឃោឃៅចំពោះប្រជាជនទាំងអស់ ដែលរស់នៅក្នុងទឹកដី នឹងទីក្រុងនោះផង។