\c 3 \v 1 នេះជាពាក្យអធិស្ឋានរបស់ព្យាការីហាបាគូក \v 2 ព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្តីដែលព្រះអង្គមានបន្ទូល ហើយទូលបង្គំស្ងប់ស្ងែងស្នាព្រះហស្តដែលព្រះអង្គបានធ្វើ សូមសម្តែងឲ្យមនុស្សលោកបានស្គាល់ ស្នាព្រះហស្តទាំងនេះ ហើយក្នុងគ្រាដែលព្រះអង្គក្រោធ សូមនឹកចាំដល់ព្រះហឬទ័យអាណិតមេត្តារបស់ព្រះម្ចាស់ផង។