Phearak_km_num_text_reg/18/19.txt

1 line
1.5 KiB
Plaintext

\v 19 គ្រប់ទាំងតង្វាយបរិសុទ្ធទាំងអស់ដែលកូនចៅ​អ៊ីស្រា​អែល​យកមក​ថ្វាយដល់ព្រះ​​អម្ចាស់​​ យើងប្រគល់ឲ្យអ្នក​ កូនប្រុសរបស់អ្នក​ និងកូនស្រីរបស់​អ្នក​​ដែលនៅជាមួយអ្នក​ជាចំណែកជារៀងរហូត។ នេះគឺជាសម្ព័ន្ធមេត្រីនៃ​អំបិលមួយដ៏នៅ​អស់កល្បជានិច្ច ជាសម្ព័ន្ធមេត្រីដែលនៅជាប់ជារៀងរហូតនៅចំពោះព្រះ​​អម្ចាស់​​សម្រាប់អ្នក​ និងពូជពង្សរបស់អ្នក​​ដែលនៅជាមួយអ្នក​។ \v 20 ព្រះ​​អម្ចាស់​​បានមានបន្ទូលមកលោក​អើរ៉ុនថា៖ «អ្នក​​នឹងគ្មានដីនៅក្នុងស្រុក​ទុកជារតកឡើយ ហើយក៏គ្មានចំណែកដីពីក្នុងចំណោមប្រជាជនដែរ។ យើងគឺជាចំណែក និងជាមរតករបស់​​អ្នក​​នៅក្នុងចំណោមកូនចៅ​អ៊ីស្រា​អែល។