Phearak_km_num_text_reg/11/18.txt

1 line
2.0 KiB
Plaintext

\v 18 ចូរប្រាប់ប្រជាជនឲ្យ «ចូរ​​ញែក​ខ្លួន​របស់អ្នករាល់គ្នាជា​បរិសុទ្ធ ​សម្រាប់​ថ្ងៃ​ស្អែក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ហូបសាច់ ដ្បិត​ អ្នក​រាល់​គ្នា​បាន​យំ​ ហើយយើងជា​ព្រះអម្ចាស់​បានឮ។ អ្នករាល់គ្នានិយាយថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​ហួប? ដ្បិត ​ពួក​យើង​នៅ​ស្រុក​អេស៊ីប នោះ​ប្រសើរ​ជាង»។ ដូច្នេះ ព្រះអម្ចាស់​នឹង​ប្រទាន​សាច់​មក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគវា។ \v 19 អ្នកមិនគ្រាន់តែហូបសាច់តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃឡើយ \v 20 ប៉ុន្តែ អ្នករាល់គ្នានឹងហូបសាច់ពេញមួយខែ រហូតទាល់តែសាច់នោះឡើងដល់ច្រមុះរបស់អ្នករាល់គ្នា។ វានឹងធ្វើឲ្យអ្នករាល់គ្នាធុញទ្រាន់ ដោយសារអ្នករាល់គ្នាបដិសេធព្រះអម្ចាស់ ដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំនៅចំពោះព្រះអង្គ។ អ្នករាល់គ្នានិយាយថា៖ «ហេតុអ្វីបានជាយើងចាកចេញពីអេស៊ីប?»។