Phearak_km_num_text_reg/22/18.txt

1 line
1.9 KiB
Plaintext

\v 18 លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួកគេវិញ​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​រាំង​របស់​ទ្រង់ដែល​ពេញ​ទៅ​ដោយ​ប្រាក់ និងមាសមក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ល្មើស​​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត ហើយ​ក៏​មិន​អាច​ធ្វើការតិច ឬច្រើនជាង​អ្វី​ដែ​ល​ព្រះអង្គបង្គាប់​ដល់ខ្ញុំទេ។ \v 19 ឥឡូវ​នេះ យប់នេះសូម​អស់លោក​ចាំនៅ​ទីនេះ​​សិន ដើម្បី​​ឲ្យ​ខ្ញុំ​​ដឹង​បន្ថែមទៀត​នូវ​អ្វី​ដែល​ព្រះ‌អម្ចាស់​នឹង​មានបន្ទូលប្រាប់​ខ្ញុំ»។ \v 20 នៅ​​យប់ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើតែ​ប៉ុណ្ណោះ»។