Phearak_km_num_text_reg/21/24.txt

1 line
1.5 KiB
Plaintext

\v 24 ជនជាតិអ៊ីស្រា​អែលបានវាយប្រហារកងទ័ពរបស់​​ស្ដេច​ស៊ីហ៊ុនដោយមុខដាវ ហើយដណ្ដើមយកស្រុករបស់ពួកគេ​ចាប់ពីស្ទ័ងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមក​ដល់ស្រុករបស់ជនជាតិ​អាំម៉ូន រីឯព្រំប្រទល់របស់​ជនជាតិអាំម៉ូន មានកំផែងរ័ងមាំណាស់។ \v 25 ដូច្នេះជនជតិអ៊ីស្រា​អែលវាយយក​បានទីក្រុងទាំងអស់របស់​ជនជាតិ​អាម៉ូរី ហើយបានរស់នៅក្នុងក្រុងទាំងនោះ រួមទាំងក្រុងហែសបូន និងភូមិ​ទាំងអស់របស់​ក្រុងនោះផង។ \v 26 ក្រុងហែសបូន គឺជាទីក្រុងរបស់​​ស៊ីហ៊ុនជាស្ដេចរបស់​ជនជាតិ​អាម៉ូរី ដែលបានច្បាំងនឹង​​ស្ដេចមុន​របស់​ជនជាតិម៉ូ​អាប់។ ស្ដេចស៊ីហ៊ុន បានវាយដណ្ដើមយកទឹកដីរបស់​ស្ដេចនោះរហូតដល់ស្ទឹង​អើណូន។