1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\c 21 \v 1 នៅពេលដែលអើរ៉ាត ជាស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប បានឭថាជនជតិអ៊ីស្រាអែលកំពុងតែធ្វើដំណើរតាមផ្លូវស្រុកអថារីម ស្ដេចក៏ចេញមកច្បាំងនឹងអ៊ីស្រាអែល ហើយបានចាប់ពួកគេខ្លះជាឈ្លើយ។ \v 2 ពួកអ៊ីស្រាអែលបានស្បថនឹងព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រទានឲ្យពួកយើងមានជ័យជម្នះលើជនជាតិនេះ នោះពួកយើងនឹងបំផ្លាញក្រុងទាំងប៉ុន្មានរបស់ពួកគេឲ្យខ្ទេច»។ \v 3 ព្រះអម្ចាស់បានស្នាប់តាមពាក្យរបសអ៊ីស្រាអែល ហើយព្រះអង្គបានប្រទានឲ្យពួកគេមានជ័យជម្នះលើជនជាតិកាណាន។ ពួកអ៊ីស្រាអែលបានបំផ្លាញពួកគេ និងទីក្រុងទាំងឡាយរបស់ពួកគេអស់រលីង។ |