Phearak_km_num_text_reg/05/24.txt

1 line
1.1 KiB
Plaintext

\v 24 បូជាចារ្យត្រូវធ្វើទឹកល្វីងដែលនាំបណ្តាសាឲ្យស្រ្តីផឹក។ ទឹកដែលនាំបណ្តាសានឹងចូលទៅក្នុងនាង ហើយត្រឡប់ទៅជាល្វីង។ \v 25 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិជាតង្វាយនៃការប្រចណ្ឌចេញពីដៃរបស់ស្រ្តីនោះ។ គាត់ត្រូវលើកតង្វាយធញ្ញជាតិឡើងនៅចំពោះព្រះអម្ចាស់ ហើយយកវាមកកន្លែងថ្វាយតង្វាយ។ \v 26 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិមួយក្ដាប់ ដំណាងឲ្យតង្វាយនោះ ហើយដុតវានៅលើកន្លែងថ្វាយតង្វាយ។ បន្ទាប់មក គាត់ត្រូវប្រគល់ទឹកល្វីឲ្យស្រ្តីនោះផឹក។