1 line
1.9 KiB
Plaintext
1 line
1.9 KiB
Plaintext
\v 17 ឥឡូវនេះទូលបង្គំសូមអង្វរព្រះអង្គ សូមព្រះអង្គប្រើអំណាចចេស្ដាដ៏ខ្លាំងរបស់ព្រះអង្គ។ ដ្បិតព្រះអង្គបានមានបន្ទូលថា៖ \v 18 «ព្រះអម្ចាស់យឺតនឹងខ្ញាល់ ហើយពោរពេញទៅដោយសេចក្តីស្មោះត្រង់។ ព្រះអង្គតែងតែលើកលែងទោសដល់កំហុស និងសេចក្តីរំលង។ ប៉ុន្តែព្រះអង្គមិនបំភ្លេចកំហុសនោះទេ គឺព្រះអង្គនឹងដាក់ទោសនៃអំពើបាបរបស់ដូនតាទៅលើកូនចៅរបស់ពួកគេបីទៅបួនតំណ។ \v 19 ទូលបង្គំសូមអង្វរព្រះអង្គ សូមព្រះអង្គអភ័យទោសចំពោះអំពើបាបរបស់ប្រជាជននេះ ដោយព្រោះតែសេចក្តិស្មោះត្រង់ដ៏អស្វារ្យរបស់ព្រះអង្គ ដូចដែលព្រះអង្គតែងតែអភ័យទោសដល់់ប្រជាជននេះតាំងពីពេលដែលពួកគេនៅក្នុងស្រុកអេស៊ីព្ទរហូតមកដល់ពេលនេះ»។ |