1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
ដូច្នេះ លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ ដោយលោកបានពោលថា៖ «ឱ! ព្រះអម្ចាស់អើយ សូមមេត្តាប្រោសនាងឲ្យបានជាផង»។ នោះព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «បើសិនឪពុករបស់នាងស្ដោះទឹកមាត់ដាក់លើមុខនាង នោះនាងនឹងត្រូវអាម៉ាស់រយៈពេលប្រាំពីរថ្ងៃ។ ដូច្នេះត្រូវបង្ខាំងនាងទុកនៅខាងក្រៅជំរំំរយៈពេលប្រាំពីរថ្ងៃដែរ រូចចាំនាំនាងមកវិញ»។ ដូច្នេះគេបានបង្ខាងនាងម៉ារាមនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃ រីឯប្រជាជនមិនធ្វើដំណើរឡើយ រហូតទាល់តែនាងម៉ារាមត្រលប់មកវិញ។ |