Phearak_km_num_text_reg/34/13.txt

1 line
1.9 KiB
Plaintext

\v 13 បន្ទាប់លោក​ម៉ូសេ​បានបង្គាប់ដល់​ជន‌ជាតិ​អ៊ីស្រា‌អែលថា៖ «នេះ​ហើយ​ជា​ស្រុកដែលអ្នក​រាល់គ្នា​នឹង​បាន​​ទទួល​ដោយ​ការ​ចាប់ឆ្នោត ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​​ពាក់​កណ្ដាលទៀត។ \v 14 រីឯកុលសម្ព័ន្ធ​នៃ​កូន​ចៅ​រូបេន តាមរយៈការ​បែង​ចែក​មរតក​​ក្នុ​ងកុលសម្ព័ន្ធនៃ​ដូនតារបស់ពួក និង​កុល‌សម្ព័ន្ធ​កូន​ចៅ​កាដ តាមរយៈការ​បែង​ចែក​មរតក​​ក្នុ​ង​កុលសម្ព័ន្ធនៃ​ដូនតារបស់ពួក ព្រមទាំង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​​របស់​ពួក​គេ​អស់ហើយ។ \v 15 កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែរបស់​ខ្លួន នៅ​ផ្នែក​ខាងលើ​​ទន្លេ​យ័រដាន់ ខាងលិច​​ក្រុង​យេរីខូ ​គឺបែរមុខ​ទៅ​ទិស​ខាងកើត»។