Phearak_km_num_text_reg/22/21.txt

1 line
1.6 KiB
Plaintext

\v 21 លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា របស់គាត់ ហើយ​ចាន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។ \v 22 ​ប៉ុន្តែ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដូច​ជា​សត្រូវ​របស់​​លោក ពេល​ដែល​លោក​​កំពុងជិៈលើសត្វលារបស់លោក។ មាន​អ្នក​បម្រើ​របស់បាឡាម​ពីរ​នាក់​រួម​ដំណើរ​ជា​មួយគាត់​ដែរ។ \v 23 លា​​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​ដាវហូតជាស្រេច​​កាន់​នៅ​ដៃ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។