1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\c 36 \v 1 បន្ទាប់មក ពួកមេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ (ជាកូនរបស់លោកម៉ាណាសេ) ដែលមកពីអំបូរកូនចៅរបស់លោកយ៉ូសែប បានចូលមក ហើយបាននិយាយនៅចំពោះលោកម៉ូសេ និងនៅចំពោះមុខពួកមេដឹកនាំ ដែលជាមេលើកុលសម្ព័ន្ធរបស់កូនចៅអ៊ីស្រាអែលថា៖ \v 2 «ព្រះអម្ចាស់បានបញ្ជាលោក ដែលជាម្ចាស់របស់យើងខ្ញុំ ឲ្យប្រគល់ចំណែកដីដល់កូនចៅអ៊ីស្រាអែល ដោយការចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពីព្រះអម្ចាស់ ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិហាត ជាបងប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។ |