Phearak_km_num_text_reg/20/27.txt

1 line
1.3 KiB
Plaintext

\v 27 លោក​ម៉ូសេបាន​ធ្វើ​ដូច​​ដែល​ព្រះអម្ចាស់បង្គាប់គាត់។ ពួក​​គេ​បាន​ឡើង​ទៅភ្នំហោរនៅ​ចំពោះមុខ​សហគមន៍​ទាំងមូល។ \v 28 លោក​ម៉ូសេបាន​ដោះ​សម្លៀក​បំពាក់បូជាចារ្យពី​លោកអើរ៉ុន ហើយ​ពាក់ឲ្យ​លោកអេលាសារ​​កូន​ប្រុសរបស់លោកអើរ៉ុន។ លោក​អើរ៉ុន​បានស្លាប់នៅ​លើ​កំពូល​ភ្នំហោរនោះ។ បន្ទាប់មក​លោក​​ម៉ូសេ និង​លោក​​អេលាសា​​បាន​ចុះពីលើភ្នំមក​វិញ។ \v 29 នៅពេល​សហគមន៍ទាំងមូល​បាន​ឃើញថា លោក​អើរ៉ុន​ស្លាប់ ប្រជាជនទាំងអស់​បាន​នាំ​គ្នា​​យំកាន់ទុក្ខ​សម្រាប់គាត់រយៈពេល​សាមសិបថ្ងៃ។