Phearak_km_num_text_reg/31/03.txt

1 line
1.4 KiB
Plaintext

\v 3 ដូច្នេះ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​ប្រុសៗ​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធសម្រាប់ធ្វើសង្គ្រាម ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សម្រេចការសង‌សឹក​របស់​ព្រះ‌អម្ចាស់លើពួកគេ។ \v 4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់ទៅ​ធ្វើ​សង្គ្រាម»។ \v 5 ដូច្នេះប្រុសៗជនជាតិ​អ៊ីស្រាអែល​ដែល​​ជ្រើស​រើស​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុងមួយកុលសម្ព័ន្ធមួយពាន់នាក់ សម្រាប់ធ្វើសង្គ្រាមនោះ គឺមាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។